ស្វាយរៀងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨
មន្រ្តីសាខាកាំងកុងត្រូលខេត្តស្វាយរៀង បានចុះអង្កេតឃ្លាំមើល ពិនិត្យទំនិញនៅផ្សារវាលយន្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ក្នុងការចុះត្រួតពិនិត្យនេះដែរ មន្រ្តីជំនាញបានប្រើប្រាស់ឧបករណ៍ Test Kits ដែលអាចធ្វើការវិភាគបឋមនៅនឹងកន្លែងដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលគេតែងនិយមលួចប្រើទៅលើទំនិញដែលកំពុងចរាចរលើទីផ្សារមានដូចជា៖ គល់ស្លឹកគ្រៃហាន់, គ្រឿងបុករួច, ខ្ញីហាន់, ជ្រក់ផ្កាស្នោរ, បង្គា, មឹក, ប្រហុក, ត្រីប្រឡាក់ហើម, លតស្វិត, ត្រីងៀត, ងៀតបបែល, ចាហ៊ួយខ្មៅ, នំបាញ់សានឿក, ផ្អក, សាច់ក្រក, ឈាមជ្រូក។
ជាលទ្ធផលក្នុងចំណោមម្ហួបអាហារខាងលើនេះ មន្រ្តីជំនាញបានពិនិត្យ និងដកហូតងៀតបបែល ចំនួន ១៦ គីឡូក្រាម ដែលផ្ទុកសារធាតុគីមី បូរ៉ាក់។ ក្រៅពីនេះពុំមានផ្ទុកសារធាតុគីមីហាមឃាត់នោះទេ៕
មតិយោបល់