ភ្នំពេញៈ នៅវេលាព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ម៉ោង ៩និង៣០នាទី រដ្ឋបាលខណ្ឌ៧មករា បានចុះធ្វើសណ្ដាប់ធ្នាប់នៅផ្លូវលេខ២១៧ ហ្សាដឺហ្គោល ដែលដឹកនាំដោយ លោក ហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា តំណាងឲ្យលោកលឹម សុភាអភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ដែលមានសមាសភាពចូលរួម៖
១ លោក ចាន់លាង អភិបាលរងខណ្ឌ
២ លោក អនុសេនីយ៍ឯក ង៉ែត សារុន នាយរងផ្នែកសណ្ដាប់ធ្នាប់ខណ្ឌ ៧មករា
៣ លោក ឆោម ឆាយា អនុប្រធានការិយាលយ័រដ្ឋបាលខណ្ឌ
៤ លោក ប្រាក់ ហាក់ ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ ព្រមទាំងកម្លាំងពាក់ពន្ធ័មួយចំនួនទៀតបានធ្វើការណែនាំ ដល់បងប្អូន ដែលប្រើប្រាស់រថយន្ត ទាំងអស់ត្រូវចតរថយន្ត ឡើងលើចិញ្ចើមឲ្យដល់ជញ្ជាំង ទុកចិញ្ចើម ខាងក្រោយសំរាប់ អ្នកថ្មើរជើងធ្វើដំណើរ ជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះផ្សេងៗជាពិសេស នៅមុខសាលាដំបូងរាជធានីភ្នំពេញ និងផ្សារស៊ីធីម៉ល ដែលមានចរាចរណ៍ ឧស្សាហ៍កកស្ទះញឹកញាប់ រួចមក កម្លាំងបន្តមកផ្លូវ២១៥ នេហ៍រុ ។
ក្នុងកិច្ចការចុះរៀបចំសណ្ដាប់ធ្នាប់នេះដែរ កម្លាំងចំរុះរដ្ឋបាលខណ្ឌ៧មករា បានចាប់ដកហូត និងស្ទូចរថយន្តបានចំនួនពីរគ្រឿងផងដែរ កម្លាំងវិលចូលខណ្ឌវិញនូវម៉ោង ១១និង៣០នាទី នាថ្ងៃដដែល៕
មតិយោបល់