ព័ត៌មានជាតិ

ផឹកស្រាស្រវឹង ទាស់សម្ដីជាមួយប្រពន្ធ ក៏ផ្ទុះជាហិង្សា ម្នាក់ដេកពេទ្យ ម្នាក់ទៀតចូលប៉ុស្ដិ៍

តាកែវៈ កាលពីវេលាម៉ោង ៣ និង៣០ នាទីរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ មានករណីហិង្សាក្នុងគ្រួសារមួយ ដោយប្ដីបានផឹកស្រាស្រវឹង និងវាយប្រពន្ធ បណ្ដាលឲ្យរបួសយ៉ាងដំណំ នៅខេត្តតាកែវ ។

ជនបង្កឈ្មោះ អ.ប ភេទ ប្រុស អាយុ ៣៦ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ បានផឹកស្រាស្រវឹង ហើយបានយកកៅអីជ័រ វ៉ៃ និងដាល់ជាច្រើនដៃទៅលើប្រពន្ធរបស់ខ្លួន ឈ្មោះ ច.ស អាយុ ៣៥ ឆ្នាំ បណ្ដាលឲ្យរយះដេរលើភ្នែកខាង
ស្ដាំចំនួន ០៤ថ្នេរ រយះក្រោមភ្នែកស្ដាំដេរចំនួន០៣ថ្នេរ និងរយះកំភួនដៃឆ្វេង ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយសារមានទំនាស់ពាក្យសម្ដីគ្នា។

ក្រោយកើតហេតុសមត្ថកិច្ច បានឃាត់ខ្លួនជនបង្កជាប្ដី និង ដកហូតវត្តុតាង រួចកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់