ព័ត៌មានជាតិ

Update: ឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន៦នាក់ នៅមុខពេទ្យលោកសង្ឃ

ភ្នំពេញ: ជនសង្ស័យចំនួន៦នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញឃាត់ខ្លួន កាលពីវេលាម៉ោង១១ និង៤០នាទីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ នៅមុខពេទ្យលោកសង្ឃ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រតិបត្តិការនេះសមត្ថកិច្ចក៏បានចាប់យកវត្ថុតាងគ្រឿងញៀន ឧបករណ៍ប្រើប្រាស់ និងទូហ្គេម១ទូ ហើយត្រូវនាំខ្លួនយកទៅធ្វើការសាកសួរ។ ចំណែឯទូហ្គេមត្រូវប្រគល់ទៅឲ្យសាលាខណ្ឌសែនសុខ អាចនឹងធ្វើការវាយកម្ទេចចោល។

គួររំឭកថា ទីតាំងមុខពេទ្យលោកសង្ឃ ក្នុងភូមិត្រពាំងឈូកពោពេញទៅដោយតំបន់ចែកចាយ ប្រើប្រាស់គ្រឿងញៀន ចាប់នោះចាប់ទាំងយប់ទាំងថ្ងៃ រាល់ថ្ងៃ ប៉ុន្តែចាប់កាន់តែខ្លាំងបទល្មើសនេះកាន់តែរីកដុះដាល គួរឲ្យមានការព្រួយបារម្ភពីប្រជាពលរដ្ឋនៅតំបន់នោះ៕

photo_2016-08-02_13-34-19

photo_2016-08-02_13-34-20

photo_2016-08-02_13-34-22

photo_2016-08-02_13-34-23

photo_2016-08-02_13-34-25

photo_2016-08-02_15-09-21

photo_2016-08-02_15-09-55

មតិយោបល់