បាត់ដំបងៈ កាលវេលាម៉ោង២ និង៤០នាទីរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ត្រង់ចំណុចក្រុមទី០២ ភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។
រថយន្តម៉ាក អីស៊ុយហ្សុយ ពណ៌ក្រហមស ពាក់ស្លាកលេខភ្នំពេញ 3B-9982 (អ្នកបើកបររត់គេចខ្លួនបាត់) បានធ្វើដំណើរពីត្បូងទៅជើង តាមផ្លូវលេខ៥៩ ដល់ចំណុចកើតហេតុ ក៏បុកជាមួយម៉ូតូម៉ាកហុងដា (ធូដេកូនទា) ពណ៌ស្លាទុំ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ វណ្ណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់រស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនិងកន្លែង។
តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ ដោយសារម៉ូតូ ជិះពីផ្លូវតូច ចូលផ្លូវធំខ្វះការប្រុងប្រយ័ត្ន។
បច្ចុប្បន្នសព ត្រូវបានប្រគល់ជូនក្រុមគ្រួសា យកធ្វើបុណ្យតាមប្រពីណៃ រីឯរថយន្តនិង ម៉ូតូ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំរៀងដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយ៕
មតិយោបល់