ព័ត៌មានជាតិ

បង្រ្កាបទូកនេសាទ ដោយប្រើឧបករណ៍បទល្មើសឆក់ត្រីទ្រង់ទ្រាយធំ​!

យោងតាមផេក ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានឲ្យដឹងថា នៅវេលាម៉ោង១២និង១៥នាទី រំលងអធ្រាតឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងទីស្នាក់ការសង្កេតការណ៍ទ្បាំដាំ របស់ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានចេញល្បាត និងឃាត់ទូកនេសាទមួយគ្រឿងដោយកំពុងប្រើឧបករណ៍បទល្មើសឆក់ត្រីជាទ្រង់ទ្រាយធំ បច្ចុប្បន្នមនុស្សចំនួន១០នាក់ នៅលើទូក បានបញ្ជូនទៅឲ្យខាងជំនាញរដ្ឋបាលជលផលកសាងសំណុំបែបបទដើម្បីបញ្ជូនទៅតុលាការ៕

មតិយោបល់