កណ្តាលៈ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ មានករណីបុរសម្នាក់បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅលើដើមស្វាយ ដីចម្ការស្វាយ របស់ឈ្មោះ ពូន លុយ ភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ធាម ធីប ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ នៅភូមិឃុំកើតហេតុ។
តាមការឆ្លើយបំភ្លឺរបស់ឈ្មោះ ឃី ឈន ភេទប្រុស អាយុ៦៤ ឆ្នាំ ត្រូវជាឪពុកមាជនរងគ្រោះ បានឲ្យដឹងថាកន្លងមកជនរងគ្រោះ ក៏ធ្លាប់បានធ្វើអត្តឃាតចងក ម្តងរួចមកហើយ
តែត្រូវបង ប្អូន និងអ្នកជិតខាងដឹងជួយសង្រ្គោះផុតពីគ្រោះថ្នាក់។
ក្រោយមកបានចេញពីមូលដ្ឋានទៅធ្វើជាកម្មករ សំណង់នៅ ខេត្ត ព្រះសីហនុ ។ លុះនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ជនរងគ្រោះបានត្រឡប់មកស្រុកកំណើតវិញ ដើម្បី
មកចូលរួម ពិធីបុណ្យកាន់បិណ្ឌ លុះនៅវេលាម៉ោង១១.០០នាទីថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០១៨ អ្នកភូមិក៏ប្រទះឃើញជនរងគ្រោះ ធ្វើអត្តឃាតចងក នៅនិងដើមស្វាយ ដីចំការរបស់ឈ្មោះ ពូន លុយ ខាងកើត ផ្ទះជនរងគ្រោះ ចំងាយ ៧០ម៉ែត្រ ដោយខ្សែនីឡុង ព៌ណខ្មៅ ហើយ
បានមកប្រាប់ក្រុមគ្រួសារ ជនរងគ្រោះ ហើយរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និងរាយការណ៍បន្ត ជូនមកអធិការដ្ឋាននគរបាលស្រុក ។
បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងជំនាញ អធិការដ្ឋាន នគរបាល ស្រុកកោះធំ បានចុះទៅដល់កន្លែងកើតហេតុ ដោយសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល អាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាក
សព។ ការពិនិត្យ ឃើញថា៖ ជនរងគ្រោះមាន ស្លាកស្នាម កផ្នែកខាងមុខ លើគ្រាប់ពោន ពីក្រោមទងត្រចៀកខាងឆ្វេង ដល់ក្រោមទងត្រចៀកខាងស្តាំ ក្រៅពីស្លាកស្នាមនេះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់
សម្គាល់ពាក់ព័ន្ធករណីផ្សេងឡើយ។
ការសន្និដ្ឋាន របស់លោកគ្រូពេទ្យ ផ្នែកជំនាញ និងអាជ្ញាធរមូលដ្ឋាន ជនរងគ្រោះ ពិតជាធ្វើអត្តឃាត ចងកប្រាកដមែន។
ក្រោយពីពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់