ព័ត៌មានជាតិ

យុវជន២នាក់ ជិះម៉ូតូលឿនបុកគោ ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ គោរត់បាត់!

ព្រៃវែង: កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាច​រណ៍បានកើតឡើង ដោយមានយុវជន២នាក់ជិះម៉ូតូបុកគោ បណ្តាលឲ្យស្លាប់ម្នាក់និង​​របួសធ្ងន់ម្នាក់ នៅលើផ្លូវជាតិលេខ១ ភូមិ​ព្រែកផ្តៅ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ជនរងគ្រោះទាំង២នាក់ទី១មានឈ្មោះ ខឹម ណាង ភេទប្រុស អាយុ​២០ឆ្នាំ(របួសធ្ងន់) និងទី២ឈ្មោះ ចយ ពី ភេទ​ប្រុស អាយុ​​១៦ឆ្នាំ (ស្លាប់នៅនឹងកន្លែង) អ្នកទាំង២នាក់រស់នៅភូមិ ព្រៃខ្មៅ ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ចំណែកគោបានបោលទៅបាត់(បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់គោ)។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ បានបញ្ជូនជនរងគ្រោះ​ទៅមន្ទីពេទ្យបង្អែក ស្រុកកំពង់ត្របែក ចំណែកសាកសព សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕

មតិយោបល់