យោងតាមប្រភពព័ត៌មានរបស់ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរដែលចុះផ្សាយកាលពីថ្ងៃ ចន្ទម្សិលមិញបានឲ្យដឹងថា មនុស្សរាប់រយនាក់នៅតំបន់ស៊ីនគូ (Sinkuu) ក្នុងទីក្រុងម៉ាន់ដាឡាយរបស់ប្រទេសមីយ៉ាន់ម៉ា នៅតេបន្តស្នាក់នៅក្នុងជម្រកតង់កៅស៊ូតទៅទៀត រហូតមកដល់ថ្ងៃចន្ទម្សិលម៉ិញ។
ប្រភពព័ត៌មានខាងលើបានឱ្យ ដឹងថា ការបន្តស្នាក់នៅតាមទីកន្លែងផ្សេងៗ ក្រោមជម្រកតង់កៅស៊ូ ក្រោយពេលដែលគ្រោះ ធម្មជាតិរញ្ជួយដី ក្នុងកម្រិត ៦,៨ នៃរង្វាស់រីកស្ទឺ កើតមានកាលពីថ្ងៃអាទិត្យកន្លងទៅ។គ្រោះ មហន្តរាយរញ្ជួយដីនេះ បានកើតឡើងក្នុងទីក្រុង ម៉ាន់ដាឡាយជាទីក្រុងធំបំផុតទីពីរ ស្ថិតនៅភាគនីរតីប្រទេស បណ្តាលឱ្យមនុស្សចំនួន ១១នាក់បាត់បង់ជីវិត និងចំនួនជាង ៥០ នាក់ផ្សេងទៀតរងរបួស ចំណែកចំនួន ៤ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។
គួរអោយដឹងថា គ្រោះមហន្តរាយកើតមានស្របពេលនឹងលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់អូបាម៉ា បានកំណត់ពេលនឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសមួយនេះក្នុងខែវិច្ឆិកានេះ៕
មតិយោបល់