កំពង់ស្ពឺៈ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត នៅលើផ្លូវជាតិលេខ៤
ចន្លោះគ.ម៨៥-៨៦ ភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ម៉ូតូម៉ាកHONDA C125 ពណ៌ខ្មៅ ស្លាកលេខកំពង់ស្ពឺ1E.6120 បើកបរពីលិចទៅកើត ជិះគ្នា៣នាក់ ទី១ឈ្មោះ សុខ ឆាយ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិទី១ ឃុំត្រែងត្រយឹង,ទី២ឈ្មោះ ម៉ប់ ស៊ីចាន់ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិហ្លួង ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងទី៣ឈ្មោះ អ៊ុន ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិ តាលោ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ជិះមកដល់កន្លែងកើតហេតុបានរេចង្កូតចូលគន្លងខាងឆ្វេងដៃហើយបានបុករថយន្តម៉ាកHINO ពណ៌ខៀវលាយស ស្លាកលេខភ្នំពេញ3C.5985សណ្តោងសឺមី រ៉ឺម៉កពាក់ស្លាកលេខភ្នំពេញ4A.0155ដឹកកុងតឺន័រ( អ្នកបើកបរមិនស្គាល់ឈ្មោះនិងអាសយដ្ឋានពេលបុករួចបានចុះរត់គេចខ្លួនបាត់)បើកបរមកពីទិសខាងកើតទៅលិចបណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ទាំង៣នាក់នៅនឹងកន្លែងកើតហេតុ។
ចំពោះករណីនេះ វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច កសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់