ព័ត៌មានជាតិ

លួចបានគ្រាន់តែគេទាន់ចប់

ភ្នំពេញៈ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង២និង០០នាទី ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណី លួចទូរស័ព្ទដៃ នៅហាងលក់ទូរស័ព្ទដៃ ផ្ទះលេខ៥ ភូមិកណ្តាល សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ជនរងគ្រោះឈ្មោះ ម៉ៅ ភារិន ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ទូរស័ព្ទដៃ ស្នាក់នៅផ្ទះកើតហេតុ។
ជនសង្ស័យឈ្មោះផន វណ្ណា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិអង់រវាង ឃុំតាំងយ៉ាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។
តាមប្រភពព័ត៌មាននៅ មុនពេលកើតហេតុជនសង្ស័យជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅស្លាកលេខ តាកែវ ១Q-២២៤៤ មកឈប់នៅមុខហាងលក់ទូរស័ព្ទដៃខាងលើ រួចយកទូរស័ព្ទដៃម៉ាក Samsung ពណ៌ស មកលក់ តែជនរងគ្រោះមិនទិញ រួចជនសង្ស័យក៏ឲ្យជនរងគ្រោះយកទូរស័ព្ទដៃម៉ាក Oppo ពណ៌ក្រហម មកពិនិត្យមើល ហើយសុំជនរងគ្រោះដូរជាមួយទូរស័ព្ទដៃរបស់ខ្លួន តែជនរងគ្រោះក៏ឲ្យជនសង្ស័យថែមលុយ៥០ដុល្លារ ពេលនោះជនរងគ្រោះរវល់លក់ទូរស័ព្ទភ្លេចខ្លួន ជនសង្ស័យក៏លួច យកទូរស័ព្ទរបស់ជនរងគ្រោះម៉ាកខាងលើ ជិះគេចខ្លួនបានបន្តិច ក៏ត្រួវបានជនរងគ្រោះឃើញស្រែក ចោរៗ នាំគ្នាដេញចាប់បានជនសង្ស័យ រួមនិងវត្ថុតាងយកមកប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់៕

 

មតិយោបល់