កំពង់ស្ពឺៈ យុវជនកែច្នៃស៊ីមាំងម៉ូតូម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ធ្វើការឃាត់ណែនាំឲ្យផ្លាស់ប្ដូរស៊ីមាំង កាលពីវេលាម៉ោង៣និង ៣០នាទីរសៀល ថៃ្ងទី០៧ ខែតុលា ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរការធំ បានធ្វើការឃាត់ម៉ូតូដែលបានកែច្នៃបំពង់ស៊ីមាំង មួយគ្រឿង ម៉ាកmsx គ្មានស្លាកលេខ មានឈ្មោះ ធ្លក ឌន ភេទប្រុស អាយុ ២៣ឆ្នាំ ជាម្ចាស់ម៉ូតូ រស់នៅភូមិត្រពាំងកក់ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្រោយឃាត់សាកសួរ សមត្ថកិច្ចបានឲ្យអាណាព្យាបាលមកធានា ដើម្បីយកទៅអប់រំ ណែនាំដោយយកស៊ីមាំងរបស់ម៉ូតូមកប្តូរនៅកន្លែងប៉ុស្ដិ៍នគរបាលរដ្ឋបាល និងបានធ្វើកិច្ចសន្យាប្រគល់ម៉ូតូជូនអាណាព្យាបាលវិញ៕
ព័ត៌មានជាតិ
មតិយោបល់