ព័ត៌មានជាតិ

ជិះម៉ូតូបត់ចូលចាក់សាំង ក៏បុកនឹងរថយន្តមួយគ្រឿង ស្លាប់ និងរបួស ២នាក់

កណ្ដាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងរថយន្ត បណ្កាលឲ្យមនុស្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ដែលកើតហេតុកាលណីវេលាម៉ោង ១ និង១០នាទីថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៨ នៅលើផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៤៩-៥០ ត្រង់ភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ម៉ូតូម៉ាក YAMAHA SIRIUS ពណ៌ក្រហម ប្រភេទស្រី ពាក់ស្លាកលេខ 94B1-04669 បើកបរដោយឈ្មោះយឿង មិញតាំ ភេទប្រុស អាយុ៤៧ ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិឡុងដៀង ស្រុកយ៉ាហ្គាយ ខេត្តមិញហាយ ដោយមានអ្នករួមដំណើរម្នាក់ ឈ្មោះផាម ធីភឿង ភេទស្រី អាយុ៤៧ឆ្នាំ មានទីលំនៅ ជាមួយគ្នាត្រូវជាប្រពន្ធ បើកមានទីសដៅពីភ្នំពេញ ទៅអ្នកលឿង តាមផ្លូវជាតិលេខ១។

លុះមកដល់ចំណុចកើតហេតុ បានបើកបត់ទៅខាងឆ្វេង ចូលចាក់សាំងទៅបុកជាមួយរថយន្តម៉ាក SSANG YONG ISTANA ពណ៌ទឹកប្រាក់ ប្រភេទដឹកអ្នកដំណើរធុនតូច ពាក់ស្លាកលេខស្វាយរៀង 2A-3563 បើកបរដោយឈ្មោះ ឃុន ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិជ្រៃធំ សង្កាត់ស្វាយទាប ក្រុងស្វាយរៀង ខេត្តស្វសយរៀង ដែលបើកមានទិសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូឈ្មោះយឿង មិញតាំ នៅកន្លែងកើតហេតុ និងរងរបួសធ្ងន់ឈ្មោះផាម ធីភឿង ត្រូវបានបញ្ជូនទៅព្យាលបាលនៅមន្ទីរពេទ្យឃុំគគីរធំ។

ខណ:ម៉ូតូ និងរថយន្តខូចខាតស្រាលប៉ុណ្ណោះ ត្រូវបានយកមករក្សាទុក ជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់