ព័ត៌មានជាតិ

បាក់ដីច្រាំងទន្លេមេគង្គនៅតែបន្ត៣កន្លែងនៅខេត្តកណ្តាល

កណ្តាល: យោងតាមផេកក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ មានករណីរអិលបាក់ដីច្រាំងទន្លេមេគង្គ ស្ថិតក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល មាន ៣ចំណុច ៖
– ចំណុចទី ១ ក្នុងភូមិពាម ទំហំដីរអិលបាក់ មានប្រវែងទទឹង ៦ម៉ែត្រ និងបណ្តោយប្រវែង ១០ម៉ែត្រ និងប៉ះពាល់ផ្ទះទាម ០១ខ្នង ដំបូលប្រក់ស័ង្កសី មានទំហំ ៣មx៤ម ផ្ទះនេះបានកំពុងរុះរើ ចេញពីតំបន់រងគ្រោះ។
– ចំណុចទី ២ ភូមិរកាកោង ទំហំដីរអិលបាក់មានប្រវែងទទឹង ៦ម៉ែត្រ និងបណ្តោយប្រវែង ៦៥ម៉ែត្រ ។
– ចំណុចទី ៣ ទំហំដីរអិលបាក់មានទទឹងប្រវែង ៥ម៉ែត្រ និងបណ្តោយប្រវែង ៧៥ម៉ែត្រ ប៉ះពាល់ផ្ទះ០១ខ្នង ទំហំ ៦មx១០ម ដំបូលប្រក់ស័ង្កសី ផ្ទះនេះកំពុងរុះរើ ចេញពីតំបន់រងគ្រោះ ។
ការរអិលបាក់ដីច្រាំង នេះអាចនឹងបាក់បន្តទៀត ដល់ផ្លូវ ភូមិ និងអាចប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋបន្ថែមទៀត៕

 

មតិយោបល់