ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរចរាណ៍មួយ រវាងម៉ូតូដឹកហ្គាសមួយគ្រឿង បានបោះពួយក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុកនឹងរថយន្តមួយគ្រឿង ដែលកំពុងបើកបរ បណ្តាលឲ្យរងការខូចខាត។
ហេតុកាណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវភ្លោះលេខ១១០ ដែលស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូដ៏កញ្ចាស់មួយគ្រឿង មិនស្គាល់ម៉ាក់ បើកបរដោយយុវជនម្នាក់ដឹកហ្គាស បានធ្វើដំណើរឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូង ពេលដែលមកដល់ចំណុចផ្លូវបែកជា៤ យុវជនខាងលើននេះ មិនបានបង្អង់ល្បឿននោះទេ ដោយសារប្រញ៉ាប់ដាក់ហ្គាសឲ្យភ្ញៀវផងនោះ រួមនឹងផ្លូវស្ងាត់ផង ទើបបណ្ដាលឲ្យឲ្យជ្រុលទៅបុកនឹងរថយន្តមួយគ្រឿង ដែលមានស្លាកលេខភ្នំពេញ2AU-5239 ពណ៌ទឹកប្រាក់ បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខតែម្តង ប៉ុន្តែពុំមាននរណាម្នាក់របួសធ្ងន់ធ្ងរទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះធ្វើការវាស់វែង រួចយកម៉ូតូនិងរថយន្តអូសដាក់ម្ខាងផ្លូវ ដើម្បីឲ្យភាគីទាំង២ ធ្វើការសម្របសម្រួលគ្នា៕
មតិយោបល់