ពោធិ៍សាត់ៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តមួយគ្រឿង បានក្រទ្បាប់ចូលទៅក្នុងស្រែ សំណាងល្អមិនមានអ្នករងគ្រោះថ្នាក់ ដែលហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៦និង៤០នាទី ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៧៧-១៧៨ ស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
រថយន្តម៉ាកឆាឡែត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AC- 6640 បានក្រឡាប់ចូលទៅក្នុងស្រែ ដោយសារតែរថយន្តធុនតូចមួយគ្រឿង មិនស្គាល់ម៉ាកបើកជែង មកប៉ះកន្ទុយ រួចបន្ថែមល្បឿន បើកគេចបាត់ សំណាងល្អមិនមានអ្នករងគ្រោះថ្នាក់។
អ្នកបើកបររថយន្តរងគ្រោះឈ្មោះ សូត្រ អាង ភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិដូង ឃុំបល្ល័ង្គ ស្រុកបារាយណ៏ ខេត្តកំពង់ធំ។
សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តរងគ្រោះម៉ាកឆាឡែត បានបើកបរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្ក មិនស្គាល់ម៉ាកបើកបញ្ច្រាសទិសគ្នា ឡើងវ៉ារថយន្តមួយគ្រឿងផ្សេងទៀត ក៏ជ្រុលចង្កូតមកប៉ះកន្ទុយរថយន្តឆាឡែត បណ្តាលឱ្យក្រឡាប់ធ្លាក់ពីលើផ្លូវ ចូលទៅក្នុងស្រែដោយឡែក រថយន្តបង្កបានបន្ថែមល្បឿន បើករត់គេចបាត់ស្រមោលតែម្តង។
សមត្ថកិច្ច បានបន្តថា នៅក្នុងរថយន្តរងគ្រោះ មានអ្នកជិះចំនួន៤នាក់ ក្នុងនោះជនជាតិចិន៣នាក់ផងដែរ៕
មតិយោបល់