Post News Media ព័ត៌មានជាតិ អគ្គិភ័យឆេះផ្...

អគ្គិភ័យឆេះផ្ទះក្នុងចំការមួយកន្លែងអស់ទាំងស្រុង នៅខេត្តពោធិ៍សាត់!

ពោធិ៍សាត់: អគ្គិភ័យមួយបានឆាបឆេះផ្ទះក្នុងចំការមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោ១០ព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ចំណុចអូរត្រាវបឹងរំលេច ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ឡេង ណៃ ភេទប្រុស អាយុ៥៦ឆ្នាំ មានទំហំ៧ម៉ែត្រ×៨ម៉ែត្រ បណ្តាលឲ្យឆាបឆេះអស់ត្រាក់ទ័រ១គ្រឿង, ម៉ាស៊ីនត្រង់ស៊ឺន័រ២គ្រឿង , ម៉ាស៊ីនកាត់ស្មៅ២គ្រឿង, ឈើគ្រឿងផ្ទះប្រមាណ៥ម៉ែត្រគូប និងសម្ភារ:មួយចំនួនទៀត និងបណ្តាលមកពីរាលភ្លើងចង្ក្រាន្ត៕

Loading...