ខ្សែប្រយុទ្ធបារាំងរបស់ក្រុម Atletico Madrid កីឡាករ Antoine Griezmann បានស្ងើចសរសើរដល់ យុវជនជំនាន់ក្រោយ Kylian Mbappe ថាមានទម្រង់លេងល្អ ដូចកំពូលខ្សែប្រយុទ្ធកំពូលលំដាប់ពិភពលោក Cristiano Ronaldo ។
បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា Antoine Griezmann បានមើលឃើញពីអនាគត់របស់យុវជនបារាំង Kylian Mbappe នឹងទទួលបានជោគជ័យច្រើនក្នុងវិស័យបាល់ទាត់ នាពេលខាងមុខនេះ។ Griezmann បាននិយាយថា៖ Mbappe ជាយុវជនមួយរូបកំពុងតែលេចធ្លោខ្លាំងទាំងក្លិបបាល់ទាត់អាជីព និងជម្រើសជាតិ។ ទម្រង់លេងរបស់គាត់ ( Mbappe ) ល្អដូចទៅនឹង Cristiano Ronaldo កាលពី១០ឆ្នាំជាងមុន ពោលតាំងពីនៅ Man Utd ទាំងការរត់, ការបណ្តើរបាល់ និងការទម្លុះសំណាញ់ទី គឺដូចគ្នាតែម្តង។
គួរបញ្ជាក់ផងដែរថា Mbappe បានជួយបារាំងឲ្យឈ្នះពាន World Cup រួមទាំងឈ្នះពានកីឡាករវ័យក្មេងល្អជាងគេ ក្នុងព្រឹត្តិការណ៍ពិភពលោកនៅរុស្ស៊ីផងដែរ ខណៈក្លិបអាជីពវិញ កីឡាករយុវជនកំពូលរូបនេះ បានជួយក្លិបឈ្នះពានសន្ធឹកសន្ទាប់តាំងពីនៅ Monaco រហូតដល់ Paris Saint Germain ។
មតិយោបល់