ព័ត៌មានអន្តរជាតិ

អាមេរិក ធ្វើសមយុទ្ធយន្តហោះចម្បាំង F-35 ទូទាំងពិភពលោក ក្រោយជួបគ្រោះថ្នាក់ធ្លាក់យន្តហោះ F-35B

អាមេរិកៈ ក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ពង្រាយកងយន្តហោះចម្បាំង F-35 របស់ខ្លួនទូទាំងពិភពលោក បន្ទាប់ពីយន្តហោះចម្បាំងបំបាំងកាយ F-35B មួយគ្រឿង បានជួបគ្រោះថ្នាក់ធ្លាក់នៅរដ្ឋ South Carolina។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨។

យន្តហោះចម្បាំង F-35B របស់កងកម្លាំងម៉ារីន ត្រូវបានបំផ្លាញទាំងស្រុង ក្នុងអំទ្បុងពេលនៃវគ្គហ្វឹកហាត់នៅរដ្ឋ South Carolina កាលពីថ្ងៃទី ២៨ ខែកញ្ញា ដោយពីឡុតកងទ័ពម៉ារីនអាមេរិកមួយរូប បានលោតចេញមុនពេលវាធ្លាក់ ដោយសុវត្ថិភាព។

យោងតាមលោក Joe DellaVedova អ្នកនាំពាក្យសម្រាប់កម្មវិធីយន្តហោះចម្បាំង F-35 របស់អាមេរិក និងដៃគូអន្តរជាតិរបស់ខ្លួន គឺអង់គ្លេស និងអ៊ីស្រាអែល បានផ្អាកប្រតិបត្តិការយន្តហោះ F-35 ជាបណ្តោះអាសន្ន ដើម្បីត្រួតពិនិត្យបំពង់ប្រេង នៅក្នុងម៉ាស៊ីនយន្តហោះ។

ដោយលោក DellaVedova បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះប្រភេទ F-35B បានធ្លាក់នៅបរិវេណតំបន់ Beaufort ដោយបានដាក់ការសង្ស័យទៅលើបញ្ហាបំពង់ប្រេង ដែលពួកគេអាចនឹងត្រូវធ្វើការផ្លាស់ប្ដូរ និងជំនួសអ្វីផ្សេង ដើម្បីប្រតិបត្តិការវិញ៕

មតិយោបល់