បាត់ដំបងៈ ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនព្រហ្មទណ្ឌ និង មានការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង។
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៤និង៥០នាទីល្ងាច នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរៈសេនីយ៍ត្រី ឈឿង គឹមសុង បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាប ចុះប្រត្តិបត្តិការបង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ឃាត់ខ្លួនបានជនសង្ស័យចំនួន២ នាក់៖
ទី១ឈ្មោះ ប៊ុន រត្ន័ ហៅប៊ុន ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ទី២ឈ្មោះ ឈឿន ឆៃដែន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យខាងលើបានធ្វើសកម្មភាពយកដំបងកែច្នៃវាយទៅលើជនរងគ្រោះឈ្មោះ ឈាន សេរីរត្ន័ ភេទស្រី អាយុ១៨ឆ្នាំ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចក្នុងរ៉ារថភ្លើង ស្ថិតក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឲ្យរងបួស ហើមជាំក្រោមភ្នែកខាងឆ្វេង និង ហើមជាំដៃខាងឆ្វេង។
ក្នុងនោះដែរ វត្ថុតាងដកហូតរួមមាន៖
– ម្សៅក្រាមពណ៌ ស ស្រអាប់សង្ស័យមានសារធាតុញៀនចំនួន ០៣កូនថង់
– ទូរស័ព្ទដៃចំនួន ០៣គ្រឿង
– ដំបងដែកកែច្នៃ ចំនួន ០១
– នាឡិកាដៃចំនួន០១
– ចិញ្ចៀនចំនួន ០២ វង់
– កាបូបដាក់លុយចំនួន ០១
– ខ្សែ ក ប្រាក់ ចំនួន០១ ខ្សែ
– ដែកកេះចំនួន ០៦
– សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន
– កាំបិតកែច្នៃចំនួន ០១ ដើម
– ប្រាក់ខ្មែរចំនួន ១៣៩,៥០០ រៀល
– ប្រាក់ដុល្លា ចំនួន ០៣ ដុល្លារ
បច្ចុប្បន្នក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានប្រគល់ជនសង្ស័យរួមទាំងវត្ថុតាងខាងលើឲ្យទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់