ព័ត៌មានជាតិ

អាវុធហត្ថឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាច្រើននាក់ ករណីប្រើប្រាស់ហិង្សានិងសារធាតុញៀន

ភ្នំពេញ: កាលពីវេលាម៉ោង ៤ និង ០០នាទីរសៀល ថ្ងៃទី១១ ដល់ម៉ោង ៤ និង ០០នាទីរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថបានចេញល្បាតស្រាវជ្រាវនិងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥ក្រុមស្មើនឹង២៨នាក់ ពាក់ព័ន្ធករណីហិង្សានិងប្រើប្រាស់សារធាតុញៀន ស្ថិតនៅរាជធានីភ្នំពញ។

វត្ថុតាងដកហូតបាន៖
-កាំបិត១ ។
-សារធាតុញៀនចំនួន ៣២កញ្ចប់
-ជញ្ជីងថ្លឹងថ្នាំញៀន ១
-ឧបករណ៍សេពគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង ២៨នាក់ព្រមទាំងវត្ថុតាង ត្រូវអាវុធហត្ថកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់