ព័ត៌មានជាតិ

ក្មេងប្រុស​អាយុ ១២ ឆ្នាំ​រំលោភ​ប្អូនស្រី​ខ្លួនឯង​ព្រោះ​មើល​រឿង​សិច​

​តាម​ប្រភព​ព័ត៌មាន yourjewishnews បានឲ្យដឹងថា ក្មេងប្រុស​ជនជាតិ​អង់គ្លេស​ម្នាក់​មាន​វ័យ ១២ ឆ្នាំ​បាន​ចាប់រំលោភ​ប្អូនស្រី​ខ្លួនឯង ខណៈពេល​ដែល​ក្មេង​ប្រុស​រូបនោះ​ធ្វើ​ត្រាប់​តាម​ឈុត​ឆាក​នៅ​ក្នុង​វីដេអូ​អាសអាភាស​ដែល​គាត់​បាន​ដោ​ន​ឡូត​ពី​សាលា​។ នៅពេល​ដែល​បង្ហាញ​ខ្លួន​ក្នុង​តុលាការ ក្មេងប្រុស​រូបនោះ​បាន​ឆ្លើយ​សារភាពថា​ការចាប់រំលោភ​ប្អូនស្រី​របស់​ខ្លួន​ដែល​មាន​អាយុ ១០ ឆ្នាំ​បាន​ចំនួន​បី​ដង​។ ចៅក្រម​តុលាការ​បាន​និយាយថា​នេះ​គឺជា​រឿង​ដ៏​គួរឲ្យ​សោកស្តាយ​បំផុត​ចំពោះ​អនាគត​ក្មេង​ទាំងពីរ​នេះ ជាពិសេស​មិន​គួរ​មើល​រឿង​អាសអាភាស​ទាំង​នៅ​ក្មេង​បែប​នេះ​ឡើយ​។
Sex
​ក្មេង​ប្រុស​នោះ​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់​នៅក្នុង​មណ្ឌល់​កែប្រែ​រយៈពេល​បី​ឆ្នាំ និង​ចុះ​ក្នុង​បញ្ជី​ឈ្មោះ​ជនល្មើស​ផ្លូវភេទ​រយៈពេល ២ ឆ្នាំ​កន្លះ​។ ប៉ូលិស​កំពុងតែ​ធ្វើការ​ស៊ី​ប​អង្កេត​ជា​បន្ត​ទៀត​ដើម្បី​រក​ដើមហេតុ​ដែល​ធ្វើឲ្យ​កុមារ​រូប​នោះ​អាច​មើលរូប​អាសអាភាស​ក្នុង​កុំព្យូទ័រ​នៅឯ​សាលា​បាន​៕​

មតិយោបល់