ព័ត៌មានជាតិ

លេងបុកប៊ីយ៊ែចាញ់ ទាស់ពាក្យសម្តី វាយគ្នាម្នាក់ដេកពេទ្យ ម្នាក់ដេកគុក!

​កណ្តាលៈ កាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើការបង្រ្កាប​ករណី​ហិង្សាដោយចេតនា នៅ​ភូមិកំពង់ក្រសាំង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ នី ចំណាន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ទីលំនៅភូមិកំពង់ក្រសាំង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល(របួសក្បាល)។ ជនសង្ស័យ​២នាក់(ឃាត់ខ្លួន)ទី១​ឈ្មោះ ម៉ន រីម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅភូមិកំពង់ក្រសាំង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
និងទី២​ឈ្មោះ ផាត ឈួយ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិកំពង់ក្រសាំង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។

វត្ថុតាងចាប់យក ៖ដំបងគល់ឬស្សី ១កំណាត់ប្រវែង១ម៉ែត្រ។

នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះផាត ឈួយ មានទំនាស់ពាក្យសម្តីជេរគ្នាជាមួយជនរងគ្រោះឈ្មោះនី ចំណាន ពីរឿងលេងបុកប៊ីយ៉ែ បន្ទាប់មកជនរងគ្រោះ​បានដើរ
ស្រែកជេរតាមផ្លូវក្នុងសភាពស្រវឹងស្រា រួចហើយបានដើរទៅសួររកជនសង្ស័យឈ្មោះម៉ន រីម ដោយនិយាយចោទប្រកាន់ឈ្មោះម៉ន រីមថា៖បានហៅខ្លួនអា ពេលនោះបាន
ឃើញឈ្មោះ ម៉ន រីម កំពង់លេងដុតបាញ់គល់ឬស្សីនៅមុខផ្ទះហើយ ជនរងគ្រោះក៏ ដើរចូលទៅសួរជនសង្ស័យថា៖យ៉ាងម៉េចបាន
ហ្អែងហៅអញអា? ជនសង្ស័យបានឆ្លើយថា៖ខ្ញុំអត់ដឹងទេ អ្នកណាអ្នកនិយាយ បន្ទាប់មកជនរងគ្រោះក៏បានចាប់ក្របួចកអាវជនសង្ស័យឈ្មោះម៉ន រីម និងវាយត្រូវ ចំខ្នងនិងកញ្ចឹងកចំនួន២ ទៅ៣ដៃ ក្នុងហេតុការណ៍នោះដែរឈ្មោះផាត ឈួយ ឃើញបានចូលមកជួយឈ្មោះម៉ន រីម ភ្លាមនោះឈ្មោះម៉ន រីម ខឹង បានស្ទុះទៅយកដំបងគល់ឬស្សីវាយទៅលើជនរងគ្រោះត្រូវចំក្បាល១ដំបងគល់ឬស្សីបណ្តាលឲ្យរងរបួសបែកក្បាលហូរឈាម។

បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍ភ្នំបាតបានចុះអន្តរាគមន៍ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបញ្ជូនមកកាន់អធិការដ្ឋាន៕

មតិយោបល់