កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីហិង្សាដោយចេតនា វាយទៅ វាយមក។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣៥នាទីយប់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ រស់ វាន់ណារ៉ាត់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលប៉ុស្តិ៍គគីរធំ (រងរបួសហើមមុខនិងក្បាល) ។ ចំណែកជនសង្ស័យមានឈ្មោះ ពិន ប៊ុនថា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុជាមួយគ្នា ។
មុនពេលកើតហេតុ ជនសង្ស័យបានទៅទិញ (ជឿសាំង) ផ្ទះឈ្មោះ ប្រុង ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុ។ ពេលនោះកូនប្រសារស្រីរបស់ឈ្មោះប្រុង បានតិះដៀលនិងប្រមាថរកអារក ជនសង្ស័យ រួចក៏មានទំនាស់ពាក្យសម្ដីកើតឡើង ខណៈនោះម្ចាស់ផ្ទះក៏ បានទូរសព្ទរាយការណ៍ មកប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំ។ ក្រោយទទួលបានព័ត៌មានកម្លាំង ប៉ុស្តិ៍មានលោក រស់ វ៉ាន់ណារ៉ាត់ (ជនរងគ្រោះ) បានចុះទៅដល់កន្លែងកើតហេតុពេលនោះជនសង្ស័យ បានចេញមកប្រាប់ជនរងគ្រោះថា៖ មានគេរកអារកខ្ញុំ ជនរងគ្រោះបានសួរទៅជនសង្ស័យ វិញថា ៖ អ្នកណារកអារក ជនសង្ស័យឆ្លើយថា៖ កូនប្រសារស្រីពូប្រុង ជនរងគ្រោះក៏បាននិយាយតបទៅវិញថា៖វាមិនដែលមនុស្សស្រីឯណាមកអារកយើងជាមនុស្សប្រុសបានទេ។ ភ្លាមនោះជនសង្ស័យបានជេរទៅលើជនរងគ្រោះ ហើយជនរងគ្រោះបានស្ទុះ ទៅវាយជនសង្ស័យមួយដៃចំភ្នែកខាងស្តាំ រួចជនសង្ស័យក៏បានវាយជនរងគ្រោះវិញបណ្តាលឲ្យរងរបួសមុខ និងក្បាល។
បន្ទាប់មកកម្លាំងប៉ុស្តិ៍ក៏បានឃាត់ជនសង្ស័យមកប៉ុស្តិ៍ដើម្បីសួរនាំ និងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់