គួរឲ្យអាសូរណាស់! បុរសវ័យចំណាស់ម្នាក់ធ្លាក់ចូលទឹកប្រឡាយ បណ្តាលឲ្យលង់ស្លាប់បាត់បង់ជីវិត
បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នៅវេលាម៉ោង១២និង៣០នាទី នៅចំណុចក្រុមទី០៨ ភូមិទួលក្រសាំង ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង មានករណីលង់ទឹកស្លាប់ចំនួន០១នាក់ ។
ជនរងគ្រោះឈ្មោះ ទួន គុយ ភេទប្រុស អាយុ ៥៣ ឆ្នាំ រស់នៅភូមិទួលក្រសាំង ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ។
ឆ្លងតាមការបំភ្លឺឈ្មោះ នៅ ឌុល ភេទប្រុស អាយុ ៦១ ឆ្នាំ ត្រូវជាបងថ្លៃរបស់ជនរងគ្រោះឈ្មោះ ទួន គុយ ជនរងគ្រោះមានជំងឺប្រចាំកាយ (ស្គន់ជ្រូក) ធ្លាក់ប្រឡាយ បណ្ដាលឲ្យលង់ទឹកស្លាប់តែម្តង ។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញស្រុកសហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនគ្រោះឈ្មោះ ទួន គុយ ពិតជាលង់ទឹកប្រឡាយស្លាប់ពិតប្រាកដមែន ។
បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់