ព័ត៌មានជាតិ

​បុរសម្នាក់ខឹងគេ​​ចោទថា ចេះ​អំពើ​អាប​ធ្មប់ ពួនស្ទាក់បាញ់សម្លាប់ ស៊យបាញ់មិនត្រូវ ជាប់ខ្នោះ!

ព្រះវិហារ: កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយទទួលពាក្យបណ្ដឹងពីបុរសម្នាក់ពាក់ព័ន្ធករណី​ប៉ុនប៉ង​ឃាតកម្មកាលពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ នៅ​​ភូមិ​សំបូរ ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ​។

ជនរងគ្រោះមាន​ឈ្មោះ ពៅ ដៀ​ម ភេទ​ប្រុស អាយុ៦២ឆ្នាំ មុខរបរ​កសិករ រស់នៅ​​ភូមិ​ឃុំកើតហេតុ។ ជនសង្ស័យមានឈ្មោះ យោន អ៊ីវ ភេទ​ប្រុស អាយុ២៥ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា។​

ក្រោយ​ទទួល​ពាក្យបណ្តឹង សមត្ថកិច្ច​បាន​​កោះហៅ​ជនសង្ស័យ​មក​សាកសួរ​បំភ្លឺ បន្ទាប់មក​ជនសង្ស័យ​​បាន​សារភាពថា ខ្លួន​ពិតជា​បាន​យក​កាំភ្លើង​កែច្នៃ (កាប៊ីន) ពួនស្ទាក់​ចាំ​បាញ់ជនរងគ្រោះ​តែ​បាញ់​មិនត្រូវ ពិតប្រាកដ​មែន​។
មូលហេតុ ជនរងគ្រោះចោទ​​ថាជនសង្ស័យ ចេះ​អំពើ​អាប​ធ្មប់​ធ្វើ​ឲ្យ​ម្តាយ​ស្លាប់​។

បច្ចុប្បន្ន ជនសង្ស័យ​ឃាត់ខ្លួន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គូលែន និង​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​៕​

មតិយោបល់