ព័ត៌មានជាតិ

ខឹងសុំលុយប្រពន្ធ៤​​ម៉ឺន​មិនឲ្យ វាយរងរបួស ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

តាកែវៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីហិង្សាក្នុងគ្រួសារ កាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

បង្កដោយជនសង្ស័យឈ្មោះ ម៉ម ពុធ ភេទប្រុស អាយុ៤៤ឆ្នាំ បានធ្វើសកម្មភាពវាយទៅលើប្រពន្ធ បណ្តាលឲ្យរងរបួសជាច្រើនកន្លែង​។
​មូលហេតុ បានសុំលុយប្រពន្ធ៤០.០០០​ម៉ឺនរៀល តែប្រពន្ធមិនឲ្យ ក្រោយមកបានលួចទូរសព្ទ័ប្រពន្ធ ទើបកើតរឿងវាយតបប្រពន្ធ សូមបញ្ជាក់ថា ជនសង្ស័យខាងលើធ្លាប់វាយប្រពន្ធច្រើនលើកច្រើនសារ ។
​បច្ចុប្បន្នជនសង្ស័យ កម្លាំងសមត្ថកិច្ច​ឃាត់ខ្លួនដើម្បីសាកសួរនឹងកសាងសំណុំរឿងតាមនិតិវិធី៕

មតិយោបល់