ព័ត៌មានជាតិ

ស្ត្រីម្នាក់ រងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូកង់បី បុកម៉ូតូ

កំពង់ឆ្នាំង: យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨ និង៥០នាទីរសៀល លើផ្លូវក្រាលកៅស៊ូខេត្ត ចំណុចមុខស្ថានីយ៍ទឹកស្អាត(អានកូ) ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូកង់បី និងម៉ូតូ ក្នុងដំណើរទិសច្រាស់គ្នា ។

ករណីនេះ បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ច បានធ្វើការវាស់វែង នៅហ្នឹងកន្លែងកើតហេតុ ដោយប្រមូលវត្ថុតាង មធ្យោបាយទាំង ០២ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង តាមនីតិវិធី និងឃាត់ខ្លួនអ្នកបើកបរម៉ូតូកង់បីឈ្មោះ ប៉ែន រ៉យ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិប៉ោយអង្គរ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៕

មតិយោបល់