មណ្ឌលគិរីៈ កាលពីវេលាម៉ោង៧ ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៨ នៅចម្ការកៅស៊ូ ក្រុមហ៊ុន ប៊ិញភឿក១ ភូមិ ចក់ចារ ឃុំ ស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចររាចរណ៍ ម៉ូតូដឹកឈើលួចវាងផ្លូវ គណៈកម្មការបង្រាបបទល្មើសធនធានធម្មជាតិ ដួលបែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗនៅនិងកន្លែង។
ជនរងគ្រោះឈ្មោះ យ៉ន តូច ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិ ដូង ឃុំឃ្យិម ស្រុកស្នួល ខេត្តក្រចេះ។ មានប្តីឈ្មោះ សោម ជា អាយុ៣៩ឆ្នាំ មានកូន៥នាក់ ស្រី២នាក់។
យោងតាមការត្រួតពិនិត្យសាកសពនិងមានការចង្អុលបង្ហាញពីសាក្សីខាងបងប្អូនជនរងគ្រោះពិតជាជិះម៉ូតូដឹកឈើដួលស្លាប់ដោយខ្លួនឯងភ្លាមៗនៅនិងកន្លែងកើតហេតុពិតប្រាកដមែន។
ដោយឡែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់