Post News Media ព័ត៌មានជាតិ ​ម៉ូតូ២គ្រឿងប...

​ម៉ូតូ២គ្រឿងបុកគ្នា ស្លាប់ក្មេងស្រីម្នាក់និងរបួសធ្ងន់២នាក់!

ពោធិ៍សាត់: កាលពីវេលាម៉ោង៦និង២៥នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បើកបរក្នុងទិសដៅស្របគ្នា នៅលើផ្លូវជាតិលេខ៥ ភូមិអូហេង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ដោយមានម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ស៊េរី២០១០ គ្មានស្លាកលេខ ជិះដោយឈ្មោះ ដា ចិន ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិឃុំកើតហេតុ(រងរបួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ សៀ នុត ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស (រងរបួសធ្ងន់និងស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ)។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ ពោធិ៍សាត់1H-0961ជិះដោយឈ្មោះ រិទ្ធ វណ្ណដា ភេទប្រុស អាយុ២០ឆ្នាំ បុកពីក្រោយតែម្តង។

ករណីនេះ វត្ថុតាងយកមករក្សាទុកនៅផ្នែកសណ្តាប់ធ្នាប់៕

Loading...