មណ្ឌលគិរីៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៦ និង ២៥នាទី នៅចំណុចខាងលើស្ពានអូរឆ្វាក ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ76 ចន្លោះគីឡូម៉ែត្រ លេខ ១០១.១០២ សិ្ថតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូបើកបរបញ្ច្រាសទិសដៅ ពីជើងទៅត្បូងបញ្រ្ចាសទិសគ្នា ។
ជ
អ្នកបើកបរម៉ូតូឈ្មោះ អត់ អ៊ា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខែ្មរ មុខរបរបុគ្គលិកណូវ៉ារីសត រស់នៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី (បានស្លាប់)ភ្លាមៗនៅកនែ្លងហឹ្នងកើតហេតុ ។ អ្នករួមដំណើរជាមួយម៉ូតូមានចំនួន០២នាក់ មានដូចខាងក្រោម ។
ឈ្មោះ ស្រី ជីម ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខែ្មរ មុខរបរបុគ្គលិកណូវ៉ា រីសត រស់នៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំងខេត្តមណ្ឌលគិរី (បានស្លាប់) ភ្លាមៗនៅហ្នឹងកនែ្លងកើតហេតុ ។ ឈ្មោះ ជុំ ភារម្យ ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខែ្មរ មុខរបរ បុគ្គលិកណូវ៉ា រីសត រស់នៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី រងរបួសធ្ងន់ ។
អ្នកបើកបរម៉ូតូបានវ៉ាជែងរថយន្ត វេអងចំនួន០២គ្រឿង រួចក៏ទៅបុករថយន្តម៉ាក RX330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កោះកុង 2B 8686 បើកបរដោយឈ្មោះ ជឿន សំណាង ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករលក់ដូរ រស់នៅភូមិទី០៨ ឃុំអូរយេះ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (គ្មានរងរបួស) ។
មូលហេតុ៖ មកពីអ្នកបើកបរម៉ូតូបានវ៉ាជែង រថយន្តវេអង ខ្វះការប្រុងប្រយ័ត្ន ចូលទៅខាងស្ដាំរថយន្តមកពីទិសផ្ទុយ ។
ចំណែកសពនិងអ្នករងរបួស ត្រូវបានបញ្ជូនទៅមនី្ទរពេទ្យបងែ្អកខេត្តមណ្ឌលគិរី ចំពោះមធ្យោបាយកម្លាំងជំនាញ កំពុងរករថយន្តស្ទូចយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកអូររាំង ដើម្បីចាត់ការបន្ត ៕
មតិយោបល់