ព័ត៌មានជាតិ

លោក ប៉ា សុជាតិវង្ស និងលោកស្រី អញ្ជើញជាអធិបតីក្នុងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសួនច្បារព្រះសត្យមុនីចេតិយ

ភ្នំពេញ: សួនច្បារព្រះសត្យមុនីចេតិយដែលមានទីតាំងនៅមុខស្ថានីយរថភ្លើង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃទី០១ កក្កដា ឆ្នាំ២០១៦ នេះ រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោកស្រី រួមនឹងមន្ត្រីរាជការនិងប្រជាពលរដ្ឋជាច្រើនរយនាក់។ ជាមួយគ្នានេះ ក៏មានពិធីអភិសេកព្រះពុទ្ធបដិមាករ រួមនឹងពិធីរាប់បាត្រព្រះសង្ឃចំនួន៣៨អង្អផងដែរ។

សួនច្បារព្រះសត្យមុនីចេតិយត្រូវបានកែលម្អជាសួនច្បារដាំស្មៅ ផ្កា ដាំដើមរំដួលជុំវិញ ដាំដើមពោធិ៍ ផ្ទៃកម្រាលថ្មើរជើង និងទីធ្លារៀបថ្មបន្ទះក្រានីត។ ស្ថាបនាអាងបាញ់ទឹកព័ទ្ធជុំវិញចេតិយដោយបំពាក់ភ្លើង LED បាញ់ពីក្នុងទឹក ស្ថាបនាបង់អង្គុយវែងជារង្វង់ជុំវិញអាងទឹក និងបំពាក់ភ្លើងបំភ្លឺសួនច្បារផងដែរ។

ក្រៅពីការកែលម្អសួនព្រះសក្យមុនីចេតិយ ក៏មានការរៀបចំទីតាំងសណ្ដាប់ធ្នាប់នៅជុំវិញទីតាំងនេះផងដែរ ដើម្បីឲ្យមានលក្ខណ:ប្រសើរជាងមុន រួមនឹងសណ្តាប់ធ្នាប់ចំណតសណ្តាប់ធ្នាប់ចរាចរណ៍ផងដែរ៕

មតិយោបល់