ព័ត៌មានជាតិ

ចោរវ័យក្មេង ឆក់កាបូបគេអស់លក្ខណ៍ជាប់ខ្នោះរបស់សមត្ថកិច្ច

ភ្នំពេញ: នៅវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បានបង្រ្កាបឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែង ពីបទឆក់កាបូបនៅមុខផ្សារសំណង់១២ ផ្លូវលេខ២៦៥ ក្រុមទី៤៣ ភូមិទី១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ គង់ សេនរីទ្ធីពិសាល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥ ផ្លូវលំ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ឯចំណែកជនរងគ្រោះឈ្មោះ ង៉ែត ប៊ុនសុផាណា ភេទស្រី អាយុ៥៥ ឆ្នាំមុខរបរមេផ្ទះស្នាក់នៅផ្ទះលេខ៧BEo ផ្លូវលេខ២៦៥ ក្រុមទី៣៩ ភូមិទី១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងនោះដែរ សម្ភារ:បាត់បង់កាបូប ពណ៌ខ្មៅ ក្នុងនោះមានលុយខ្មែរចំនួន៥០០,០០០រៀល ព្រមទាំងឯកសារមួយចំនួន។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ និងបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ៕

មតិយោបល់