មានសេចក្តីរាយការមួយត្រូវបានផ្តល់ដោយអ្នកប្រើប្រាស់ One X ម្នាក់ ដែលចុះផ្សាយនៅលើគេហទំព័រ Android Guys ដោយគាត់បានបញ្ជាក់ថា គាត់បានសាកល្បងជាច្រើនលើកច្រើនសារនៅតែកើតមានបញ្ហាដដែល។
សមាជិកនៃ Xda-Developer ម្នាក់ដែលហៅខ្លួនឯងថា Bigoliver ក៏បានរកឃើញនូវបញ្ហាដែលទាក់ទងនឹងការភ្ជាប់ជាមួយ Wi-Fi មួយចំនួនផងដែរ ដែលបញ្ហានេះវាអាចជះឥទ្ធិពលដែលការប្រើប្រាស់ ហើយក្នុងនោះក៏មានផងដែរនូវបញ្ហាដែលទាក់ទងនឹងថ្ម។
Bigiliver បានឲ្យដឹងបន្តទៀតថា មានអ្នកប្រើប្រាស់មួយចំនួនក្រៅពីរូបគាត់បានជួបនូវបញ្ហានេះ ហើយក៏មានផងដែរ ដូចជាការប្រើកាមេរ៉ា និងប៊ូតុងដំឡើង បន្ថយសំឡេង។ ចំពោះបញ្ហានេះ មានដំណោះស្រាយតែមួយគត់គឺត្រូវយកទៅប្តូរយកថ្មី ហើយប្រសិនបើប្តូរហើយនៅតែកើតមានករណីដដែលក៏មិនដឹងថា មានដំណោះស្រាយថ្មីផ្សេងនោះទេ។
ស្របពេលដែលករណីបែបនេះកើតឡើង យើងក៏ទទួលបានដំណឹងល្អផងដែរ ដោយអ្នកតំណាងរបស់ក្រុមហ៊ុនបានចុះផ្សាយនៅលើ Xda-Developer forums ថា ក្រុមហ៊ុនពិតជាសោកស្ដាយ និងដឹងពីកំហុសរបស់ខ្លួន ហើយក៏សូមអរគុណចំពោះការប្រតិកម្មរបស់អ្នកប្រើប្រាស់មកលើក្រុមហ៊ុន យើងនឹងឲ្យខាងវិស្វ័ករធ្វើការដោះស្រាយនូវបញ្ហា៕
មតិយោបល់