Post News Media ព័ត៌មានជាតិ អគ្គិភ័យឆេះផ្...

អគ្គិភ័យឆេះផ្ទះ១ខ្នងនៅសេសាន

ស្ទឹងត្រែង: សមត្ថកិច្ចឲ្យដឹងថានៅវេលាម៉ោង២និង៣០នាទីទាបភ្លឺថ្ងៃទី១៩ ខែឧសភាឆ្នាំ២០១៩មានករណីអគ្គិភ័យកើតឡើងបណ្តាលឲ្យឆេះផ្ទះ១ខ្នងស្ថិតនៅភូមិបាឌើមឃុំសាមខួយស្រុកសេសាន។

ផ្ទះទំហំ៧ម×១១មធ្វើអំពីឈើប្រក់សង្ក័សីម្ចាស់ឈ្មោះ សុខ ចាន់ឌិតភេទប្រុសអាយុ៣៦ឆ្នាំ។
មូលហេតុឆេះដោយម្ចាស់ផ្ទះមិននៅ។ករណីនេះនគរបាលរដ្ឋបាលឃុំសាមខួយកំពុងស្រាវជ្រាវបន្ត។
កម្លាំងនគរបាលអគ្គិភ័យស្រុកសេសានបានចេញអន្តរាគមន៍ពន្លត់បាញ់ទឹកអស់២ឡានស្មើនិង៨ម៉ែត្រគូបទើបរលត់៕