រុស្ស៊ីៈ ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Alexander Yakovenko បាននិយាយកាលពីថ្ងៃសុក្រថា ទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងក្រុងមូស្គូ បានធ្លាក់ចុះក្នុងកម្រិតទាបបំផុត ទាក់ទងនឹងយុទ្ធនាការប្រឆាំងរុស្ស៊ី ពីសំណាក់រដ្ឋាភិបាលអង់គ្លេស។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨។
ដោយលោក Yakovenko បានច្រានចោលការអះអាងដែលថា ជនសង្ស័យនៅក្នុងការប៉ុនប៉ងឃាតកម្ម លើអតីតភ្នាក់ងាររុស្ស៊ី លោក Sergei Skripal គឺជាភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី ដែលប្រតិបត្តិការក្រោមឈ្មោះក្លែងក្លាយ។
ការថ្លែងបែបនេះ បានធ្វើទ្បើងក្នុងសន្និសីទសារព័ត៌មានមួយ នៅឯការិយាល័យផ្លូវការរបស់លោក ក្នុងទីក្រុងឡុងដ៍ ដោយលោក Yakovenko បាននិយាយថា ទោះជាយ៉ាងណា ក៏គ្មានមូលហេតុ អាចច្រានចោលការអះអាងរបស់ពួកគេ ដើម្បីបញ្ជាក់ថា ជនសង្ស័យទាំងនោះ គ្រាន់តែជាភ្ញៀវទេសចរសាមញ្ញប៉ុណ្ណោះទ្បើយ៕
មតិយោបល់