ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនីសាន់និងរថយន្ត​ក្រុម​ថែទាំខ្សែកាប្លិ៍អុបទិច​ទូរគមនាគមន៍ រងការខូចខាត!

ព្រះសីហនុៈ ​កាលពីវេលាម៉ោង​៨និង៥០នាទីព្រឹក​ ថ្ងៃ​ទី១៣ ​ខែ​តុលា​ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត នៅ
លើផ្លូវជាតិលេខ៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ១៣៦​-១៣៧ ​ភូមិ​បឹង​ត្រាច​ ឃុំចំការហ្លួង​ ស្រុកកំពង់សីលា​ ខេត្ត​ព្រះសីហនុ។​ ​

​​រថយន្តម៉ាក NISSAN DIESEL ចង្កូត​ស្តាំ ពណ៌​ត្រេអ៊ី​ ដឹក​ថ្ម​ ពាក់​ស្លាក​លេខ​ ខេមរភូមិន្ទ​02​ 3-2183​ (អ្នកបើកបរ​រត់បាត់)មាន​ទិសដៅ​​ទៅក្រុងព្រះសីហនុ​ និងរថយន្ត​ TOYOTA. HILUX REVO ពណ៌​ទឹកប្រាក់​ របស់​ក្រុម​ថែទាំខ្សែកាប្លិ៍អុបទិច​ទូរគមនាគមន៍​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AK-7520 ​ទិសដៅ​បញ្រ្ចាសគ្នា​ បើកបរ​ដោយ​ឈ្មោះ​ លាង​ ថៃសាន់​ ភេទប្រុស​ អាយុ​២២ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ អំពែភ្នំ​ ឃុំស្វាយក្រវ៉ាន់​ ក្រុងច្បារមន​ ខេត្ត​កំពង់​ស្ពឺ​ មាន​មុខរបរ​បុគ្គលិក​ថែទាំខ្សែកាប្លិ៍អុបទិច​ទូរគមនាគមន៍​។​
ចំពោះករណីនេះ វត្ថុតាងនាំយកមក​រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា​ចាត់​ការបន្ត៕

មតិយោបល់