ភ្នំពេញៈ ដោយមានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រីស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ និងមានការឯកភាព ពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការដុតកម្ទេច ទូហ្គេមបាញ់ត្រី និងទូហ្គេមបៀរ សរុបចំនួន ៥៦ ទូ ដែលការិយាល័យបានធ្វើការបង្រ្កាបបានកន្លងមក។ កម្មវិធីនេះប្រព្រឹត្តទៅនៅដីឡូតិ៍គ្មានលេខ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨៕





មតិយោបល់