ព័ត៌មានជាតិ

Update៖ នារីម្នាក់បើក​រថយន្ត​ Highlander ជ្រុលចង្កូតទៅបុកម៉ូតូ​ PCX​ បោកផ្ទប់នឹងបង្គោលភ្លើង​ ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញៈ រថយន្ត​ Highlander មួយគ្រឿង បើកបរដោយនារីម្នាក់ ក្នុងទិសដៅបញ្ច្រាសគ្នា​ ក៏ជ្រុលចង្កូតទៅបុកជាមួយម៉ូតូ PCX បណ្ដាលឲ្យអ្នកបើកម៉ូតូទៅបោកផ្ទប់​និងបង្គោលភ្លើង ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុតែម្តង​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង​ កាលពីវេលាម៉ោង​ ៩ និង០០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨​ នៅតាមបណ្ដោយផ្លូវ១០៧ ត្រង់ចំណុចមុខផ្ទះសំណាក់ «ណាយ» ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនរងគ្រោះ​មានឈ្មោះ ថៃ​ ហួ​រ ភេទប្រុស​ អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ១៧៣E3z ផ្លូវ២១៧ ភូមិ៣​ សង្កាត់អូរឫស្សី​៣ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​ មានស្រុកកំណើត​នៅខេត្តព្រៃវែង។​ រីឯនារីដែលជាម្ចាស់រថយន្តបង្កនោះ​ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ។

តាមសម្ដីរបស់សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត​ មួយគ្រឿង​ ម៉ាក​ Highlander​ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AW 8356​ បានធ្វើដំណើរក្នុងទិសដៅ​ពីត្បូងទៅជើង​ បញ្ច្រាសទិសគ្នាជាមួយម៉ូតូ​ មួយគ្រឿង​ ម៉ាក​ PCX ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GM​ 6079 ដោយធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូង​ លុះមកដល់ចំណុចកើតហេតុជិតផ្ទះសំណាក់​ «ណាយ»​ ស្រាប់តែរថយន្តបង្ក បានបើកគេចម៉ូតូកង់បី​ ក៏ជ្រុលចង្កូតទៅបុកជាមួយម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង រួចអូសទាំងម៉ូតូ និងអ្នកបើក ទៅបុកផ្ទប់បង្គោលភ្លើង​ បណ្តាលឲ្យមុតចំបំពង់.កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។​

ក្រោយកើតហេតុ​ នារីដែលបើកបររថយន្តបង្កខាងលើ​ គេមិនបានឃើញនៅកន្លែង​កើតហេតុឡើយ ដោយបន្សល់ទុកតែរថយន្តបង្ក​នៅនឹងកន្លែងកើតហេតុ។

ភ្លាមៗផងដែរ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញ ឲ្យចុះមកកន្លែងកើតហេតុធ្វើការវាស់វែង និង​យករថយន្តបង្ក​ ព្រមទាំងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់