ព័ត៌មានជាតិ

កងកម្លាំងជនជាតិភាគតិច Karen វាយដណ្ដើមបានជំរំយោធាមីយ៉ាន់ម៉ាមួយក្បែរព្រំដែនថៃ

 

(ណៃពិដោ)៖ ការប្រយុទ្ធគ្នាបានផ្ទុះឡើង នៅជំរំយោធាមួយកន្លែងរបស់មីយ៉ាន់ម៉ា ដែលស្ថិតនៅក្បែរព្រំប្រទល់ភាគខាងកើត ជាប់ជាមួយប្រទេសថៃនៅថ្ងៃអង្គារនេះ ខណៈកន្លែងនោះជាតំបន់មួយ ដែលភាគច្រើនស្ថិតក្រោមការគ្រប់គ្រងរបស់ កងទ័ពជនជាតិភាគតិចការ៉ែន (Karen)។

ក្រុមមួយនៃជនជាតិភាគតិចមួយឈ្មោះថា សម្ព័ន្ធជាតិការ៉ែន (Karen National Union ឬ KNU) បានអះអាងថា កងកម្លាំងរបស់ខ្លួនដណ្តើមគ្រប់គ្រងបាន ជំរំយោធាមីយ៉ាន់ម៉ាខាងលើ ក្នុងការប្រយុទ្ធគ្នាកាលពីវេលាទាបភ្លឺថ្ងៃអង្គារនេះ។

KNU បានអះអាងថា ជំរំយោធាមីយ៉ាន់ម៉ានោះត្រូវបានចូលកាន់កាប់ និងដុតបំផ្លាញចោល ខណៈចំនួនអ្នកស្លាប់ និងរបួស មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។ ចំណែកខាងយោធាមីយ៉ាន់ម៉ា ក៏មិនឃើញទាន់ធ្វើការអត្ថាធិប្បាយអ្វីដែរ៕

Reuters៖ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១

 

មតិយោបល់