កំពង់ចាមៈ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ឈ្មោះ កែវ សុខលីន អាយុ២៨ឆ្នាំ នៅភូមិបឹងត្រាវ ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម បានផឹកស្រាស្រវឹងហើយចេញពីផ្ទះបាត់រហូតដល់ថ្ងៃទី២០.០៨.២០១៨ វេលាម៉ោង៧និង៣០នាទី ទើបប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្ដែតទឹក នៅចំណុចព្រែកកងចក្រ ភូមិបឹងត្រាវ ឃុំសូរគង ដោយសាកសពមានសភាពហើមហើយអណ្ដែតទឹក។
តាមការបំភ្លឺពីក្រុមគ្រួសារសពបានបញ្ជាក់ថាការស្លាប់នេះបណ្ដាលមកពីស្រវឹងស្រាហើយចុះទឹកបណ្តាលឲ្យលង់ស្លាប់តែម្តង។
ក្រោយពីពិនិត្យសាកសពរួចយើងបានប្រគល់សពជូនក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់