ភ្នំពេញៈ នគរបាលខណ្ឌដូនពេញបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា ជិះម៉ូតូឆក់ទូរសព្ទដៃឃាត់ខ្លួនជនសង្ស័យ២នាក់។
ករណីនេះបានកើតឡើងវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែង១៨៤ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
តាមនគរបាលបានឲ្យដឹងថាជនសង្ស័យ២នាក់ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីស្ត្រីជនជាតិអាមេរិកម្នាក់ អាយុ២៤ឆ្នាំ បានសម្រេច ពេលនោះជនរងគ្រោះបានស្រែកឆោឡោ ហើយត្រូវបានកម្លាំងល្បាតរបស់ខណ្ឌ និងកម្លាំងឈរគោលដៅរបស់ប៉ុស្តិ៍ រួមទាំងសណ្តាប់សាលាខណ្ឌដែលនៅក្បែរនោះឃើញហេតុការណ៍ ក៏បានដេញប្រផាប់ចាប់ប្រផីង បណ្តាលឲ្យជនសង្ស័យទាំង២នាក់ ភ័យញ័ររេចង្កូត ដួលម៉ូតូ ភ្លាមនោះត្រូវបានប្រជាពលរដ្ឋព្រួតវាយបណ្តាលឲ្យរងរបួស បន្ទាប់មកកម្លាំងយើងបានអន្តរាគមន៍ភ្លាមៗ ដោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលនជ័យជំនះ ចៀសវាងកំហឹងប្រជាពលរដ្ឋនៅតែបន្ត ។
ជាលទ្ធផលយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់៖ ទី១ឈ្មោះសុខ ចាន់ថា ហៅថា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខអា១៦ផ្លូវជាតិលេខ៥ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវ។ ទី២ឈ្មោះ ចាន់ ដាវីត ហៅអាវី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិឃ្លាំងសាំងសង្កាត់ឬស្សីកែវ ។ រួមនិងដកហូតម៉ូតូមួយគ្រឿដែលជាមធ្យោបាយធ្វើសកម្មភាព ផងដែរ ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំ២នាក់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់