បន្ទាយមានជ័យៈ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្បែរនឹងផ្លូវជាតិលេខ៥ នៅចំណុចអ៊ិនតាំ ស្ថិតក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនឹងសមត្ថកិច្ច កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨។
លោក ស៊ី ឌី អធិការក្រុងសិរីសោភ័ណ បាននិយាយថាសាកសពបុរសដែលគេប្រទះឃើញមានអាយុប្រហែល៣៤-៣៥ឆ្នាំមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
យោងតាមការពិនិត្យសាកសពនិងកន្លែងកើតហេតុ បុរសរងគ្រោះស្លាប់ដោយអំពើឃាតកម្ម ព្រោះសាកសពមានស្នាមរបួសបែកបំពងក(បែកគ្រាប់ពោន)ប្រព្រឹត្តដោយជនដៃដល់ច្រើននាក់។
បច្ចុប្បន្នសពត្រូវបានដឹកទៅរក្សាទុកនៅវត្តទឹកថ្លារង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ៕
មតិយោបល់