ពោធិ៍សាត់: នៅវេលាម៉ោង ០៧ និង ៣០នាទីព្រឹកថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១៩ សមត្ថកិច្ច ចាប់បានជនល្មើស ដែលបានប្រព្រឹត្តិអំពើចោរកម្ម កាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ០២ និង ០០នាទី ស្ថិតនៅភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ជនសង្ស័យឈ្មោះ សាន្ត សឿន ហៅ (ម៉ាប់) ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ មុខរបរ មិនពិតប្រាកដ បានធ្វើសកម្មភាពលួច។ ជនរងគ្រោះឈ្មោះ ផុន ច្រិប ភេទប្រុស អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
វត្ថុតាងដកហូតបានរួមមាន៖
– ក្រវិលផ្លាកទីន ០១គូរ
– ស្ពីកឃ័រ ០១
– លុយខ្មែរ ២៥,០០០រៀល
– ដាវសាំម៉ូរ៉ៃ ០២ដើម
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់