កណ្តាលៈ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅក្រោយឃ្លាំង ភូមិព្រែកតាអុង៣ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។
ជនសង្ស័យ២នាក់ ទី១ឈ្មោះ ម៉ៅ ផាន់ ណា ហៅខ្ជឹប ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី២ឈ្មោះ សុន សុភាព ហៅប្រលិត ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ អ្នកទាំង២នាក់ រស់នៅភូមិឃុំអរិយក្សត្រ។
វត្ថុតាងចាប់យកមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក)១៦កញ្ចប់តូច,ទូរស័ព្ទដៃ១គ្រឿង,ម៉ូតូ១គ្រឿង,ឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួន។
នៅថ្ងៃខែឆ្នាំកើតហេតុខាងលើ កម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនបានកំពុងល្បាតមើលមុខសញ្ញា ក៏ប្រទះមុខសញ្ញាឆ្លងកាត់ កម្លាំងជំនាញក៏បានតាមដើម្បីឆែកឆេរ ក៏ឃើញមានថ្នាំញៀន ចំនួន១៦ កញ្ចប់តូច ដាក់ក្នុងកំប៉ុងស្ករកៅស៊ូ Double mint។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកបាននាំជនសង្សយ័មកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនិតិវិធី។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានទិញថ្នាំញៀនពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ នៅរោងចក្រឆ្នាំង រាជធានីភ្នំពេញ ដើម្បីយកមកលក់៕
មតិយោបល់