ភ្នំពេញៈ មានជនជាតិចិនមួយក្រុមដែលជាកម្មករក្នុងការដ្ឋានមួយកន្លែងដែលមានគ្នីគ្នាប្រមាណជាង១០ទៅ១៥នាក់បានព្រួតគ្នាវាយបុរសម្នាក់ឡើងទ្រមខ្លួន បានប្រជាពលរដ្ឋដែលនៅក្បែរកន្លែងនោះជួយអន្តគមន៍រួចរាយការណ៍ទៅអាជ្ញាធរសមត្ថកិច្ច។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅមុខការដ្ឋានតាមបណ្តោយផ្លូវ នរោត្តម ម្តុំសំណងការដ្ឋានមួយកន្លែងក្បែរអគ្គស្នងការនគរបាលជាតិ ស្ថិតក្នុងទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញជនជាតិចិនទាំងនោះនាំគ្នាធ្វើការធម្មតាទេ ភ្លាមនោះពួកគេស្រាប់តែឃើញបុរសម្នាក់នោះដើរកាត់ការដ្ឋានស្រាប់តែជនជាតិចិនទាំងនាំគ្នាព្រួតវាយបុរសនោះតែម្តង ដោយចោទថាបុរសនោះបានធ្លាប់លួចដែក ឧបករណ៍សំណង់នៅក្នុងការដ្ឋាន ។
ទោះយ៉ាងណាហេតុការណ៍ខាងលើនេះយើងនៅមិនទាន់ដឹងអោយច្បាស់ថាជាករណីអ្វីអោយពិតប្រាកដនៅឡើយទេ ព្រោះជនជាតិចិនទាំងនោះមិនត្រូវបានសមត្ថកិច្ចហៅមកធ្វើការសាកសួរនៅឡើយទេ។ ចំណែកបុរសដែលត្រូវក្រុមជនជាតិចិនវាយនោះត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលទន្លេបាសាក់ដើម្បីធ្វើការសាកសួរ៕
មតិយោបល់