កោះកុងៈ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែង និង៣នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។
ជនរងគ្រោះមានឈ្មោះ សំ តូច អាយុ២០ឆ្នាំ មុខរបរជាជាងតភ្លើង មានស្រុកកំណើតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា(ស្លាប់)និងមិត្តភក្តិ៣នាក់ទៀតរងរបួសធ្ងន់។
ចំពោះករណីនេះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងកំណត់ហេតុភ្លាមៗផងដែរ៕
មតិយោបល់