ព័ត៌មានជាតិ

ប្តីញៀនថ្នាំ បង្ខំប្រពន្ធរួមរ័ក រួចយកដៃក្តិចប្រដាប់ភេទ រងរបួសធ្ងន់

កណ្តាលៈ បុរសបែកថ្នាំម្នាក់ បានដាក់ថ្នាំញៀនក្នុងទឹកបង្ខំឲ្យប្រពន្ធផឹមិនព្រម ក៏បានយកដៃក្តិចមួលប្រដាប់ភេទ រួចបង្ខំរួមភេទ និងវាយទាត់ធាក់ បណ្ដាលឲ្យប្រពន្ធរងរបួសធ្ងន់ រួចក៏ត្រូវម្តាយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យជយ័ជំនះ។

លោកវរសេនីយ៍ទោ ស៊ឹម ប៊ុតបណ្ឌឹត អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង០៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ នៅលើផ្ទះស្ថិតក្នុងភូមិព្រែកហូរកើត០១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។

ស្រ្តីរងគ្រោះមានឈ្មោះ ឌី ចិន្តា អាយុ២៨ឆ្នាំ មានទីលំនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។ ចំណែកបុរសជាប្តីឈ្មោះ ហៀង ហួត ភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅភូមិព្រែកហូរកើត០១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។

លោកអធិការបានបញ្ជាក់ថា ឆ្លងការត្រួតពិនិត្យទឹកនោម ជនសង្ស័យជាមនុស្សប្រើប្រាស់ថ្នាំញៀន ហើយកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងដើម្បីចាត់ការបន្តតាមច្បាប់។

ស្ត្រីរងគ្រោះបានរៀបរាប់ថា ស្វាមីបានខឹងខ្លួនតាំងពីអំឡុងម៉ោង១រសៀលថ្ងៃទី៤ ធ្នូ ២០១៦មកម្លេះ ដោយសារមិនបានដាំបាយ និងធ្វើម្ហូបឱ្យ និងបានបណ្តេញខ្លួនពីបឹងមិនឱ្យជួយរើសត្រីថែមទៀតផង។ រហូតដល់ម៉ោង៨យប់ ប្តីក៏ត្រឡប់មកផ្ទះ ប្រាប់ឱ្យខ្លួនទិញ គោជល់ឱ្យ៣កំប៉ុង និងបារី២កញ្ចប់ ហើយក៏ត្រឡប់ទៅវិញបាត់ លុះម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ប្តីក៏ត្រឡប់មកវិញ ហើយយកទឹកដែលដាក់ថ្នាំញៀនបង្ខំឱ្យផឹក ប៉ុន្តែ ខ្លួនមិនព្រមផឹក។ ទើបធ្វើឱ្យប្ដីខឹងកើតជាការជជែកគ្នា ហើយប្តីគាត់ក៏យកដៃមួលប្រដាប់ភេទ និងបានបង្ខំរួមរ័ក និងវាយទាត់ធាក់ ព្រមទាំងនិយាយថា នាងឯងមិនស្រឡាញ់អញទេ បានជាអញឱ្យផឹកមិនផឹក។ បន្តិចក្រោយមកខ្លួនឈឺ និងប្រកាច់ ប្តីក៏សួរថា តើទៅពេទ្យឬទេ គាត់ជូនទៅ លុះបន្តិចក្រោយមកម៉ូយទូរសព្ទមកហៅឱ្យទៅលើកត្រី គាត់ក៏ចាកចេញទៅ ដល់ព្រឹកឡើងខ្លួនក៏ហៅឱ្យម្តាយក្មេកឲ្យជូនមកមន្ទីរពេទ្យ។ ស្រ្តីរងគ្រោះ បានបញ្ជាក់ថា ប្តីរបស់ខ្លួនបានប្រើប្រាស់ថ្នាំញៀននេះ ៣-៤ឆ្នាំមកហើយ ហើយខ្លួនមិនអាចទ្រាំរស់នៅជាមួយបានទៀតទេ បើទ្រាំរួមរស់ជាមួយទៀតនោះថ្ងៃណាមួយ ខ្លួនប្រាកដជាស្លាប់ជាក់ជាពុំខាន និងសូមឱ្យសមត្ថកិច្ចចាត់ការទៅតាមច្បាប់ទៅចុះ។

លោកវេជ្ជបណ្ឌិត លី មករា បានប្រាប់ថា ប្រដាប់ភេទជនរងគ្រោះមានស្នាមជាំនៅផ្នែកខាងក្នុង និងមានសភាពហើមខ្លាំង ហើយបើតាមការសន្និដ្ឋាន គឺអាចបណ្តាលមកពីការយកម្រាមដៃ ឬក៏វត្ថុរឹងទៅរុក ហើយប្រសិនបើមិនមានការដាច់រលាត់នៅផ្នែកខាងក្នុងផ្សេងទៀតទេ ៧២ម៉ោងក្រោយ បន្ទាប់ពីការព្យាបាល សភាពហើមនោះនឹងស្រកដូចដើមវិញហើយ៕

https://youtu.be/T_m4RmU03FE

https://youtu.be/JkrsRAzjP8s

photo_2016-12-05_12-46-24photo_2016-12-05_12-46-25-2photo_2016-12-05_12-46-25photo_2016-12-05_12-46-26-2photo_2016-12-05_12-46-26photo_2016-12-05_12-46-27-2photo_2016-12-05_12-46-27photo_2016-12-05_12-46-28-2photo_2016-12-05_12-46-28photo_2016-12-05_12-46-29photo_2016-12-05_12-46-30-2photo_2016-12-05_12-46-30

មតិយោបល់