ព្រះវិហារៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២១និង៣០នាទី មានករណីគ្រោះថ្នាក់ចរារណ៍ មួយបានកើតឡើង រវាងរថយន្ត និងម៉ូតូដោយធ្វើដំណើរស្របទិសគ្នា ពីជើងទៅត្បូងបុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់៣នាក់ និងរងរបួសធ្ងន់២នាក់ នៅលើផ្លូវជាតិលេខ៦២ ចន្លោះគីឡូលេខ ៨០-៨១ ស្ថិតក្នុងភូមិអូរតាលោក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តរថយន្តនិងម៉ូតូខាងលើនោះ ធ្វើដំណើរស្របទិសដៅគ្នាតាមផ្លូវជាតិលេខ៦២ ។ លុះពេលបើកបរធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ បើយោងតាមប្រភពព័ត៌មានបញ្ជាក់ថា បណ្ដាលឲ្យកើតគ្រោះថ្នាក់ចរាចរណ៍ បើកបរក្នុងល្បឿនលឿន ហើយមិនប្រកាន់ស្ដាំ និងប្រជែងក្នុងស្ថានភាពស្រវឹង មិនគោរពសិទ្ធិ ។ ករណីខាងលើនោះ បណ្តាលឲ្យរថយន្តនិងម៉ូតូបុកគ្នាពេញទំហឹង ស្លាប់៣នាក់និងរងរបួសធ្ងន់២នាក់ ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើកំណត់ហេតុ និងធ្វើការ វាស់វែងយកវត្ថុតាងទាំងពីរគ្រឿងទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយ ទៅតាមនីតិវិធីផ្លូវច្បាប់ នាពេលក្រោយ ។
ចំពោះជនរងគ្រោះទាំងពីរនាក់ ត្រូវបានគេដឹកយកទៅសង្រ្គោះនៅឯមន្ទីរពេទ្យ ។ ចំណែកសាកសពទាំងបីនាក់នោះវិញ កម្លាំងសមត្ថកិច្ច ប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក៏បានសូមសំណូមពរ ដល់ប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីអាយុជីវិត និងទ្រព្យសម្បត្តិ ៕



មតិយោបល់