កំពង់ចាមៈ កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅរង្វង់មូលគល់ស្ពានគីហ្ស៊ូណា ភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ3B.3067 និងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតង ស្លាកលេខ ភ្នំពេញ3C. 6042 បើកពីលិចទៅកើត និងម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ត្បូងឃ្មុំ1F.2791(បើកត្បូងទៅជើង) បណ្តាលឲ្យរបួសមនុស្ស៦នាក់(ស្រីម្នាក់របួសធ្ងន់ និងប្រុសរបួសស្រាល៥នាក់)។
មូលហេតុ បណ្តាលមានគ្រោះថ្នាក់មកពីរថយន្តដឹកអង្ករ ចុះពីលើស្ពាន ជាន់ហ្វាំងមិនស៊ី។
ក្រោយពេលកើតហេតុ នគរបាលផ្នែកជំនាញ បានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យសង្គ្រោះជាបន្ទាន់ និងសម្រួលចរាចរណ៍ មិនមានការកកស្ទះនោះទេ៕
មតិយោបល់